រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្ដាល ជំរុញឱ្យរដ្ឋបាលស្រុកពញាឮ បន្តខិតខំបំរើសេវាសាធារណៈ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរឡើងជូនពលរដ្ឋ

++++++++++ខេត្តកណ្តាល៖ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលស្រុកពញាឮ ដើម្បីបង្កើនភាពស្និតស្នាល ពង្រឹងលើការបម្រើសេវាសាធារណៈ និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅប្រកបដោយភាពសុខសាន្ត។ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានក្រើនរំលឹក ដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលស្រុក ត្រូវខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អទាំងសេវារដ្ឋបាល តាមរយៈការិយាល័យច្រកចេញចូលមួយ និងសេវាអភិវឌ្ឍន៍មូលដ្ឋាន មានផ្លូវលំ ផ្លូវថ្នល់ សាលារៀន ស្ពានជាដើម រដ្ឋបាលស្រុកត្រូវចេះប្រើប្រាស់បញ្ចប់ថវិកា ផែនការ ៣ឆ្នាំរំលិក ផែនការ៥ឆ្នាំ និងផែនការអភិវឌ្ឍន៍មូលដ្ឋាន ឱ្យស្របទៅតាមតំរូវការជាអតិភាពរបស់ប្រជាពលរដ្ឋ ពីព្រោះក្នុងនាមយើងជាមន្ត្រី គឺជាខ្ញុំបំរើរបស់រាស្ត្រ មន្ត្រីប្រៀបដូចជាទូក ឯប្រជាពលរដ្ឋរប្រៀបដូចជាទឹក ទឹកអាចពន្លិចទូកគ្របពេលវេលា ដូច្នេះត្រូវខិតខំបំរើសប្រជាពលរដ្ឋឱ្យបានល្អ និងដ៏ស្មោះត្រង់។ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តក៏បានគាំទ្រ លើកទឹកចិត្តឱ្យគណៈបញ្ជាការឯកភាពស្រុក ត្រូវចាត់វិធានការច្បាប់លើបញ្ហាគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់ ក្មេងទំនើង ដែលបានបង្ករអសន្តិសុខ បំផ្លាញដល់សេដ្ឋកិច្ចក្រុមគ្រួសារ និងប៉ះពាល់ដល់សង្គមជាតិ ដូច្នេះត្រូវសហការគ្នាធ្វើការស្រាវជ្រាវចុះបង្ក្រាប់ឱ្យអស់គ្រប់ទីតាំងដែលសង្ស័យទាំងនៅទីប្រជុំជន និងជនបទ ដោយប្រើវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។ ដោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាដើមចងធ្វើឱ្យអាយុជីវិតរបស់ប្រជាពលរដ្ឋបាត់បង់ជាច្រើននាក់ ពោលគឺខេត្តកណ្ដាលមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ជារឿងដែលគួរឱ្យសោកស្ដាយ ក្នុងករណីនេះ ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់កងកម្លាំងត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍នៅតាមផ្លូវគោលដៅដើម្បីធ្វើការផាកពិន័យអ្នកដែលបើកបរមិនគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរិតចរាចរណ៍ កាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

អត្ថបទទាក់ទង