រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

+++++++++++++++ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានធើ្វសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមគណៈអធិបតីភាព ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងលោក ផាន់ ឬទ្ធិពល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ កងកម្លាំងទាំងបី និងលោក-លោកស្រី មេឃុំ ចៅសង្កាត់ លោក-លោកស្រី តំណាងគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាល។ ឯកឧត្តម ណុប ដារ៉ា បានមានប្រសាសន៍ថា៖ ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៨ មក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជា ស្ថាប័នតែមួយគត់ដែលមានសិទ្ធិពេញលេញ ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធីសម្រាប់ការ បោះឆ្នោតដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតជាសកល និងអសកល យ៉ាងទៀងទាត់ស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទាំងនេះបានឆ្លុះបញ្ចាំងពីភាពជឿជាក់របស់ប្រជាពលរដ្ឋ មកលើការរៀបចំការបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជឿជាក់លើរាជរដ្ឋាភិបាលដែលធានាបាននូវសន្តិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ មិនតែប៉ុណ្ណោះក៏បានបង្ហាញឱ្យឃើញផងដែរថា យើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ មានការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយតម្លាភាព សំដៅរួមគ្នាខិតខំអនុវត្តតាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះ ឆ្នោត យ៉ាងហ្មត់ចត់គ្រប់ដំណាក់កាលនៃការបោះឆ្នោត។ឯកឧត្តមអភិបាលរងខេត្ត៖ក៏បានកោតសរសើរដោយ ស្មោះ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្តាល និងមន្ត្រីគណៈកម្មការ រៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ អ្នក សង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់ស្តីពីការបោះ ឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និង ភាពថ្លៃថ្នូរ ធ្វើឱ្យការបោះឆ្នោតអសកល ទាំង២ នេះ ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរទាំងលើទិដ្ឋភាព ច្បាប់ និង ទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ដែលបានយកអស់ កម្លាំងកាយចិត្ត ផ្តល់កិច្ចសហការសម្របសម្រួល និងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់បានល្អប្រសើរ នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។លោក ផាន់ ឬទ្ធិពល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានកោតសរសើរចំពោះគណបក្សនយោបាយទាំងអស់ ដែលបានអនុវត្តយ៉ាងត្រឹមត្រូវនូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ដែលមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌ប្រកបដោយភាពថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់។ លោកបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន ដែលអនុវត្តបានល្អនូវភារកិច្ច ដែល គ.ជ.ប បានធ្វើប្រតិភូកម្មអំណាចឱ្យ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជារៀងរាល់ឆ្នាំកន្លងមក លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគម អង្គការមិនមែនរដ្ឋាភិបាល ជាអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ដែលបានវាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំការបោះឆ្នោតរបស់ខេត្តកណ្តាលយើងប្រកបដោយសុភវិនិច្ឆ័យ។

អត្ថបទទាក់ទង