រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយបាក់ច្រាំងស្ទឹង ចំនួន ៧គ្រួសារ ស្ថិតនៅភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល

++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចាត់លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការី ព្រមទាំងមានការអញ្ជើញរួមដោយប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះធំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយបាក់ច្រាំងស្ទឹង ចំនួន ៧គ្រួសារ ស្ថិតនៅភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។មានប្រសាសន៍ នាឱកាសចុះសួរសុខទុក្ខនេះដែរ លោក ទៀង សុគន្ធ នាយកសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ លោកនាយកសាខា បានបន្តទៀតថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ដផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស, ឃីត១កញ្ចប់,កៅស៊ូតង់ ១ផ្នាំង,និងថវិកា ចំនួន៣២០០០០ម៉ឺនរៀល ។

អត្ថបទទាក់ទង