រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមលើការអនុវត្តស្ដង់ដាសាលាគំរូ នៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬស ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្នុងឱកាសចុះទស្សនកិច្ចនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ គោលដៅក្នុងការទស្សនកិច្ចនេះ គឺដើម្បីជម្រាបជូនដល់លោកគ្រូ អ្នកគ្រូ ថាក្រសួងមានជម្រើសពីរសំខាន់ ទីមួយគឺការបន្តពង្រឹង ដំណើរការសាលារៀនជាសាលាគំរូបន្តទៀត និងទីពីរ គឺប្រែក្លាយវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬសនេះ ទៅជាសាលារៀនជំនាន់ថ្មី ដើម្បីអាចឱ្យលោកគ្រូ អ្នកគ្រូ មានឱកាសពង្រឹងបន្ថែមនូវវិធីសាស្ត្របង្រៀន និងរៀនសូត្របន្ថែមទៀតនូវវិធីសាស្ត្រថ្មីៗ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងការបង្រៀន ។

អត្ថបទទាក់ទង