រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាណែនាំពីដៃគូអនុវត្ត និងផ្សព្វផ្សាយវឌ្ឍនភាពនៃគម្រោងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាណែនាំពីដៃគូអនុវត្ត និងផ្សព្វផ្សាយវឌ្ឍនភាពនៃគម្រោងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកា​ ថ្នាក់ក្រោមជាតិ ដោយបានការអញ្ជើញចូលរួមពីលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល ​ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត និងលោក គីម មីរ៉ាតូរី ប្រធានកម្មវិធីជាន់ខ្ពស់នៃអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា។ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត៖ បានសម្តែងការអរគុណដល់អង្គការមូលនិធិអាស៊ី ដែលបានគាំទ្រ មូលនិធិសម្រាប់អនុវត្តគម្រោង អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ជាអ្នកសម្រប សម្រួលជាមួយអង្គការដៃគូ ៤ខេត្ត និង អង្គការអភិវឌ្ឍន៍សហគមន៍ ដែលជាអ្នកអនុវត្តន៍ផ្ទាល់បន្ថែមពីលើស្រុក គោលដៅដែលកំពុងអនុវត្តគម្រោងគណនេយ្យភាពសង្គម គម្រោងលើកកម្ពស់ តម្លាភាព និង គណនេយ្យភាព នៃការ គ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ដែលជាចំណែកមួយរបស់អង្គការសង្គមស៊ីវិលក្នុងការចូលរួមអនុវត្តប្រកាសអន្តរក្រសួងនៃក្រសួងមហាផ្ទៃ និងក្រសួងផែនការ លេខ ០៨០ ផ.ក ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០១៧ ដែលមានខ្លឹមសារថា ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ និងគណ:កម្មាធិការកសាងផែនការ និង ថវិកាឃុំ សង្កាត់ ត្រូវរៀបចំ និងកសាងផែនការអភិវឌ្ឍរបស់ខ្លួន ស្របតាមសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងការកសាងផែនការអភិវឌ្ឍឃុំ សង្កាត់ឲ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ដោយមានការយកចិត្តទុកដាក់លើបញ្ហាបរិយាប័ន្ន សមធម៌សង្គម និងការប្រែប្រួលអាកាសធាតុ។ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ក្នុងដំណើរការកសាងផែនការអភិវឌ្ឍឃុំ សង្កាត់ ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ ត្រូវបានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីកំណត់បញ្ហា និងតម្រូវការអាទិភាពនានាក្នុងសហគមន៍ និងមូលដ្ឋានខ្លួនទៅតាមស្ថានភាពជាក់ស្តែងរបស់សាមីខ្លួននីមួយៗ ។ ក្នុងអណត្តិទី៧នៃរដ្ឋសភា ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបន្តដំណើរឈានទៅសម្រេច បាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាមួយនឹង បាវចនាទាំង ៥គឺ: កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព រាជរដ្ឋាភិបាលសម្រេចកំណត់យកគោលដៅយុទ្ធសាស្ត្រចំនួន ៥ និងអាទិភាពគន្លឹះចំនួន៥ សម្រាប់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយគោលដៅយុទ្ធសាស្ត្រ ដែលមានភាពប្រទាក់ក្រឡា ជាមួយនិងអង្គសិក្ខាសាលា ពេលនេះគឺគោលដៅយុទ្ធសាស្ត្រទី៣: សម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រី ក្រ ក្នុងអត្រាទាបជាង ១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឲ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា តាម រយ: វិធានការបង្រួមវិសមភាពសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកសាងប្រព័ន្ធគាំពារសង្គម និងគោលដៅយុទ្ធសាស្ត្រ ទី ៤.បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងការលើកកម្ពស់ស្ថាប័ន ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីធានា ឲ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណ: បន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់ បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច ការវិនិយោគ និង ពាណិជ្ជកម្ម ។ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់បន្ថែមទៀតថា សិក្ខាសាលាស្តីពីការអនុវត្តគម្រោងរួមគ្នា គម្រោងលើកកម្ពស់ តម្លាភាព និងគណនេយ្យភាពនៃការ គ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិនាពេលនេះ វាបង្ហាញអំពីភាពជាដៃគូ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហា ប្រឈមនានានៅពេលអនុវត្តគម្រោង ជួយបំពេញភាពខ្វះចន្លោះ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ និងគាំទ្រចំពោះអង្គការដៃគូអនុវត្តម្រោងនេះ និងសូមសំណូមពរ ៖១. ការផ្តល់មតិ និងយោបល់ក្នុងន័យស្ថានា ក្នុងភាពជាគ្រួសារខ្មែរតែមួយ ២. រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ពង្រឹងកិច្ចសហការល្អ ដើម្បីជោគជ័យនៃគម្រោង។

អត្ថបទទាក់ទង