រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត រៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអំពាវនាវ ដល់មន្ត្រីបោះឆ្នោត គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវ រូបរួមគ្នាគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ.ជ.ប និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅបានដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំង និងបញ្ជាក់ច្បាស់ថា គណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានអនុវត្តការងាររបស់ខ្លួនដោយគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ត្រង់ប្រការ ២.៤៩ ប្រកបដោយតម្លាភាព ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយរដ្ឋបាលខេត្ត នឹងបន្តផ្តល់ការគាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ សំដៅធានាឱ្យការបោះឆ្នោតទាំងមូល សម្រេចបានជោគជ័យ ប្រកបដោយបរិយាកាស សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។លោក ផាន់ ឫទ្ធិពល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ និងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ដោយមានគណបក្សនយោបាយឈរឈ្មោះ ចូលរួមប្រកួតប្រជែងបោះឆ្នោត ចំនួន ៥រួមមាន៖ គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ ១៤មណ្ឌល គណបក្សឆន្ទៈខ្មែរ ឈរឈ្មោះ ១៤មណ្ឌល គណបក្សកម្លាំងជាតិ ឈរឈ្មោះ ១៤មណ្ឌល គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរឈ្មោះ ១២មណ្ឌល គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះ ១មណ្ឌល។

អត្ថបទទាក់ទង