រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមផែនការ ការពារន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មន្ទីរពេទ្យតេជោសែនកោះធំ

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ ភ ម និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមផែនការ ការពារន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្តកណ្ដាល លោកអភិបាលស្រុកកោះធំ និងកងកម្លាំងទាំងចួលរួមផងដែរ។ជំរាបជូនផងដែរថា ៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង