រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្ដីពី ការចុះអង្កេតស្រាវជ្រាជលើខ្លឹមសារគណនីហ្វេសប៊ុកមួយ ដែលបានបញ្ចេញយោបល់ក្នុងទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ខេត្តកណ្ដាល៖ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤នេះ បានចូលរួមក្នុងកិច្ចប្រជុំស្ដីពី ការចុះអង្កេតស្រាវជ្រាជលើខ្លឹមសារគណនីហ្វេសប៊ុកមួយ ដែលបានបញ្ចេញយោបល់ក្នុងទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយក្រុមការងារនាយកដ្ឋាន ទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ក្រសួងមហាផ្ទៃ នៅសាលាខេត្តកណ្ដាល។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឌឹម បូរ៉ា បានស្វាគមន៍ និងត្រៀមផ្តល់កិច្ចសហការល្អជាមួយ ក្រុមការងារនាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ដើម្បីចុះអង្កេតស្រាវជ្រាវ ស្រាយបំភ្លឺ និងដោះស្រាយករណីខាងលើនេះឲ្យមានប្រសិទ្ធភាព។

អត្ថបទទាក់ទង