រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យផ្កាប្រាក់សាមគ្គី រៃអង្គាសថវិកាសាងសង់អគារសិក្សាកុមារអូឌីស្សឹម និងពិការភាពសតិបញ្ញា

+++++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី រៃអង្គាសថវិកាសាងសង់អគារសិក្សាកុមារអូឌីស្សឹម និងពិការភាពសតិបញ្ញា ដែលពិធីបុណ្យដ៏អធិកអធមនេះ ក្រោមការផ្ដួចផ្ដើមគំនិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមឧបត្ថម្ភពីថ្នាក់ដឹកនាំខេត្តកណ្តាល និងសប្បុរសជននានាទូទាំងប្រទេស ដើម្បីទុកជាសមិទ្ធផល សម្រាប់កុមារអូទីស្សឹម ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ មកដល់ពេលនេះ អគារដែលជាការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ១ខ្នង ២ជាន់ ស្មើនឹង១៨បន្ទប់ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេច ជូនដល់កុមារអូទីស្សឹម នៅក្នុងខេត្តកណ្តាល បានចាប់ផ្តើមដំណើរការសាងសង់ ហើយគ្រោងនឹងសាងសង់រួចរាល់នាពេលខាងមុខនេះ។ ក្នុងនាមកាកបាទក្រហមកម្ពុជាខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ពិតជាមានកិត្តិយស និងសំណាងបំផុតដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរដល់សុខប្រជាពលរដ្ឋ។ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមសម្តេច មានសុខភាពល្អបរិបូរណ៍ ក្នុងបុព្វហេតុ កិច្ចការមនុស្សធម៌ ដើម្បីសង្គមជាតិ និងប្រជាជន៕

អត្ថបទទាក់ទង