រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន ៤

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន ៤ រួមមាន៖ ភូមិក្បាលកោះ ភូមិកណ្តាលកោះ ភូមិចុងកោះ និងភូមិកោះតូច ក្នុងសង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីក្រុមការងារក្រសួង​ លោក​ សុក កាន់ណារិទ្ធ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ។ ការបិទផ្សាយនេះធ្វើឡើងក្នុងកំឡុងពេល ១៥ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណវត្តក្បាលកោះ ភូមិក្បាលកោះ សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ។

អត្ថបទទាក់ទង