រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបតម្រូវការគម្រោង នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៥-២០២៧

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបតម្រូវការគម្រោង នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៥-២០២៧ ដោយមានការចូលរួមពី មន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថាកិច្ចប្រជុំនាពេលនេះ មានគោលបំណងសំខាន់គឺដើម្បី ពិនិត្យលទ្ធផល ការងារដែលបាន កំណត់ក្នុងកិច្ចប្រជុំកន្លងមក ឬវឌ្ឍនភាពរបស់មន្ទីរ អង្គភាពនានា ក្រុង ស្រុក និងរដ្ឋបាលខេត្ត ក្នុងការរៀបចំនិងកំណត់តម្រូវការគម្រោងវិនិយោគជាអាទិភាពរបស់ខ្លួន នឹងត្រៀមរៀបចំ ផែនការយុទ្ធសាស្ត្រ ថវិកាខេត្ត និងជាធាតុចូលដល់មន្ទីរ អង្គភាព ក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ។ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា សំណើគម្រោងទាំងឡាយណាដែល មន្ទីរ រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធលើកឡើងត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យស្របទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំបច្ចេកទេស ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា÷ ១)ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍ គម្រោង ឬសេវាទាំងនោះត្រូវឆ្លើយតប ទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ដ ។ ២)ស្ថិតក្នុងដែនសមត្ថកិច្ចខេត្ត គម្រោង ឬសេវាទាំងនោះត្រូវស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋបាល ។ ៣)ស្ថិតក្នុងអន្តររដ្ឋបាលដែនដី គម្រោង ឬសេវាដែលមានលក្ខណៈអន្ដរក្រុង-ស្រុក ។ ៤)កំណត់អតិបរមាលើចំនួនគម្រោង គឺ ត្រូវកំណត់យកគម្រោងតាមចំនួន ដែលបានកំណត់ ករណីដែលមានការស្នើឡើងច្រើន។ឯកឧត្តមអភិបាលរងខេត្ត បានស្នើឲ្យអង្គភាព ក្រុង ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូលមូលហេតុនិងដំណោះស្រាយ ឲ្យបានច្បាស់លាស់ និងពិនិត្យគម្រោងឱ្យច្បាស់លាស់ចៀសវាងលើកគម្រោងស្ទួនគ្នា។ ត្រូវខិតខំឲ្យអស់ពីលទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍នានាឲ្យបានទាន់ពេលវេលា។ លោក ម៉ីន ឈុន ប្រធានមន្ត្រីផែនការខេត្តកណ្ដាល បានឲ្យដឹងថា តម្រូវការគម្រោង អាទិភាពទូទាំងខេត្តសម្រាប់ឆ្នាំ ២០២៥-២០២៧ សរុបមានចំនួន ២៨៤៩គម្រោង ក្នុងនោះរួមមាន៖ ផ្នែកសេដ្ឋកិច្ចមានចំនួន ៩៤៥គម្រោង ផ្នែកសង្គមកិច្ចមានចំនួន ១០៩៧គម្រោង ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិមានចំនួន ៣៦១គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខមានចំនួន ៤៤៦គម្រោង។

អត្ថបទទាក់ទង