រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តឧទុម្ពរ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុង ពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តឧទុម្ពរ ស្ថិតនៅក្នុងភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ កាលពីព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានានា ក្នុងឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងព្រះពុទ្ធសាសនា ដែលបានបង្ហាញឲ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់ន គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលបានចូលរួមថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។ ជោគជ័យទាំងនេះ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃនយោបាយ ឈ្នះ-ឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា ព្រមទាំងការដឹកនាំបន្តវេនយ៉ាងប៉ិនប្រសប់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រោមដំបូលនៃសន្តិភាព វត្តអារាមត្រូវបាន កសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេស គ្រប់រាជធានី ខេត្ត។ ជាក់ស្តែង វិស័យព្រះពុទ្ធសាសនា នៅខេត្តកណ្តាល មានការរីកចម្រើនគួរអោយកត់សម្គាល់ ដោយមានវត្ត ៣៥៩ វត្ត អាស្រម ៧ ពុទ្ធមណ្ឌល ៥ ក្នុងនោះ វត្តគណៈធម្ម យុត្តិកនិកាយ ៣២វត្ត ព្រះសង្ឃសរុប៦៩០០អង្គ។ ចំពោះវិស័យពុទ្ធិកសិក្សា មានការបណ្តុះបណ្តាល ព្រះសង្ឃ តាំងថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ពុទ្ធិកមធ្យមសិក្សា ទុតិយភូមិ។ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលរួមកសាង ដោយបានឧបត្ថម្ភជាសំភារៈ ថវិកា ក្នុងការកសាងនូវសមិទ្ធផលនានានៅក្នុងវត្តនេះ ពិសេសការកសាង កុដិថ្មីពីរជាន់ និងសមិទ្ធផលនានា ដែលយើងកំពុងប្រារព្ធសម្ពោធឆ្លងនាពេលនេះ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។សូមបញ្ជាក់ថា សមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធក្នុងពិធីនេះរួមមាន៖ កុដិ ១ខ្នង កម្ពស់ ២ជាន់ មានទំហំទទឹង ១០ម៉ែត្រ បណ្ដោយ២០ម៉ែត្រ លាបថ្នាំព្រះវិហារ ផ្លូវបេតុង របងវត្ត និងបន្ទប់ទឹកអនាម័យចំនួន ៨បន្ទប់ ។

អត្ថបទទាក់ទង