រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក លន់ សុវណ្ណដា ព្រមទាំងក្រុមការងារខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា ចំនួន 30លានរៀលប្រគេនចំពោះព្រះគ្រូអនុគណទាំង៣ក្រុង-ស្រុក

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ លោក លន់ សុវណ្ណដា ព្រមទាំងក្រុមការងារខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា ចំនួន 30លានរៀលប្រគេនចំពោះព្រះគ្រូអនុគណទាំង៣ក្រុង-ស្រុកបច្ច័យដែលប្រគេនដល់ព្រះសង្ឃទាំង៣វត្តរួមមាន៖១/ព្រះអរិញាណ មាស សំណាង ព្រះអនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែកអំបិល (បច្ច័យចំនួន១០លានរៀល) ដេីម្បីចូលរួមចំណែកការងារសាងសង់ ក្នុងសីមាវត្តព្រែកអំបិល។២/ព្រះវិសុទ្ធិបញ្ញា ស៊ិន មាប់ ព្រះអនុគណស្រុកកោះធំ និងជាព្រះចៅអធិការវត្តកោះធំ (បច្ច័យចំនួន១០លានរៀល) ដេីម្បីចូលរួមចំណែកការងារសាងសង់ ក្នុងសីមាវត្តកោះធំ។៣/ព្រះគ្រូបញ្ញានុរ័ក្ខមុនី ណេង យ៉ុនយុទ្ធាន ព្រះគ្រូអនុគណក្រុងសំពៅពូន និងជាព្រះចៅអធិការវត្តឧត្តមមានជ័យ (បច្ច័យចំនួន១០លានរៀល) ដេីម្បីចូលរួមចំណែកការងារសាងសង់ ក្នុងសីមាវត្តឧត្តមមានជ័យ។

អត្ថបទទាក់ទង