រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង«ទិវាជាតិសុខភាពមាតា ទារក និងកុមារ

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង«ទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ"ពង្រឹងគុណ ភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល" »នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ “ការអនុវត្តវិធានការគន្លឹះ ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្ដប់សុខភាពជា សកលនេះ បានគូសបញ្ជាក់ឲ្យឃើញនូវសមិទ្ធផលយ៉ាងធំធេង ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តអនុវត្តគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ក្នុងការឆ្លើយតបទៅនឹងការវិវត្តន៍ដ៏ស្មុគស្មាញនៃសភាការណ៍ជាតិ​ អន្តរជាតិ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាដ៏ទៃទៀត បានយ៉ាងល្អប្រសើរ តាមរយ:ការឧបត្ថម្ភ សាច់ ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំ កម្មវិធីផ្ដល់អាហារតាមសាលារៀន និង កម្មវិធីផ្ដល់អត្ថប្រយោជន៍គាំពារសង្គមមួយចំនួនទៀត”៕

អត្ថបទទាក់ទង