រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ និងរៀបចំទិវាទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បី ទេសចរណ៍»

ខេត្តកណ្ដាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ត្រៀមរៀបចំទិវាទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បី ទេសចរណ៍» ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ទីរពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គ្រុយ ម៉ាឡែន បានណែនាំដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ត្រូវត្រៀមរៀបចំផ្ទាំងបដា ពាក្យស្លោក ទាក់ទង់នឹងទីក្រុងស្អាត ការសម្អាតបរិស្ថានល្អ ជាពិសេសត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីការសម្អាតបរិស្ថានទីក្រុងស្អាត ដើម្បីរួមគ្នាធ្វើការសំអាតបរិស្ថានឱ្យបានស្អាតជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។។សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល និងបណ្ដាក្រុង-ស្រុកទាំង ១៣ នឹងរៀបចំទិវាទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បី ទេសចរណ៍» នាថ្ងៃទី២៩ ខែកុម្ភៈ ខាងមុខនេះ។

អត្ថបទទាក់ទង