រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យស្ដីពី កិច្ចការត្រៀមសម្រាប់ពិធីបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ

++++++++ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៤នេះ ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ស្ដីពីកិច្ចការត្រៀមសម្រាប់ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ ដោយមានការយាងនិមន្ត និងចូលរួមពីផងដែរ ពីឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត តំណាងព្រះមន្ត្រីសង្ឃ តំណាងក្រសួង មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកពញាឮ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម ឈិន កេតនា បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត អាជ្ញាធរស្រុក កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធនានា ត្រូវអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ធ្វើយ៉ាងណាឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ សូមបញ្ជាក់ផងដែរថា ពិធីបុណ្យមាឃបូជាឆ្នាំនេះនឹងប្រារព្ធធ្វើនៅថ្ងៃទី២៤កុម្ភៈ ២០២៤ វេលាម៉ោង ៦:៣០នាទីព្រឹក នៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុកពញាឮ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង