++++++++ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានដឹកនាំក្នុងកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា លើគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រ ខេត្តកណ្តាល ដោយមានការចូលរួមពី ក្រុមការងារដោះស្រាយ ផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកពញ្ញាឮ ក្រុងតាខ្មៅ ស្រុកស្អាង ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងមន្ត្រីពាក់ព័ន្ធផងដែរ។ឯកឧត្តម ហាក់ សុខមករា បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់ ទាមទារឱ្យយើងយកចិត្តទុកដាក់ក្នុងការដោះស្រាយ ពិសេសការផ្សព្វផ្សាយ និងពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីសារៈសំខាន់នៃគម្រោង ។ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការគ្នា ក្នុងការចុះវាស់វែង និងស្រង់ទិន្ន័យឱ្យបានគ្រប់ជ្រុងជ្រោយ នៅលើទីតាំងគម្រោងជាក់ស្តែង សំដៅធ្វើឱ្យគម្រោងខាងលើ អាចដំណើរការទៅរលូន ប្រកបដោយប្រសិទ្ធភាព ច្បាស់លាស់ និងទាន់ពេលវេលា។
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/1-104.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/2-70-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/3-65-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/4-64-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/5-62.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/6-58.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/7-45.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/8-45.jpg)