រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះមានគោលបំណងគឺក្តាប់នូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិនិត្យផ្ទៀងផ្ទាត់ចំពោះច្បាប់អាជីវកម្ម ល្បែងផ្សងសំណាងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន។ក្នុងនោះឯកឧត្តមក៏បានផ្សព្វផ្សាយពីសេចក្តីថ្លែងការណ៍ របស់ គ.ជ.ប និងក្រសួងមហាផ្ទៃ ក្នុងការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ផងដែរ។កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរស្រុកកោះធំ និងក្រុងសំពៅពូន កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ៕\

អត្ថបទទាក់ទង