រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យដំណើរការរៀបចំសេចក្តីសម្រេច ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ឃុំ សង្កាត់ និងភូមិ ក្នុងក្រុងស្រុកទាំង១៣

ខេត្តកណ្ដាល៖រសៀលថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៤ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យដំណើរការរៀបចំសេចក្តីសម្រេច ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ឃុំ សង្កាត់ និងភូមិ ក្នុងក្រុងស្រុកទាំង១៣ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់​ លោកនាយករដ្ឋបាល​សាលាខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី​ អភិបាល​ និងអភិបាលរងក្រុង/ស្រុក​ ទាំង១៣​ ព្រមទាំង​មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។តួនាទីសំខាន់ៗ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ សង្កាត់ និងភូមិ ក្រុង/ស្រុកគឺ តម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយ/ឆ្លើយតប សំណើ សំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕

អត្ថបទទាក់ទង