រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក លន់ សុវណ្ណដា និងក្រុមការងារ បាននាំយកបច្ច័យរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា ទៅប្រគេនដល់ព្រះសង្ឃចំនួន២វត្ត ក្នុងស្រុកអង្គស្នួល និងស្រុកលើកដែក

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក លន់ សុវណ្ណដា និងក្រុមការងារ បាននាំយកបច្ច័យរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា ទៅប្រគេនដល់ព្រះសង្ឃចំនួន២វត្ត ក្នុងស្រុកអង្គស្នួល និងស្រុកលើកដែក។ បច្ច័យដែលប្រគេនដល់ព្រះសង្ឃទាំង២វត្តរួមមាន៖១/ព្រះឥន្ទានុបាល ភិន ផល្លី ព្រះអនុគណស្រុកអង្គស្នួល និងជាព្រះចៅអធិការវត្តអង្គពពាយមានជ័យ (បច្ច័យចំនួន៥០០០$) ដេីម្បីចូលរួមចំណែកការងារសាងសង់ ក្នុងសីមាវត្តអង្គពពាយមានជ័យ។២/ព្រះញាណវិទូ ទិត្យ សំអូន ព្រះអនុគណស្រុកលើកដែក និងជាព្រះចៅអធិការវត្តគិរីរតនារាម (វត្តកំពង់ភ្នំក្នុង) (បច្ច័យចំនួន៥០០០$) ដេីម្បីចូលរួមចំណែកការងារសាងសង់ ក្នុងសីមាវត្តគិរីរតនារាម (វត្តកំពង់ភ្នំក្នុង)។

អត្ថបទទាក់ទង