ខេត្តកណ្តាល៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ស្តីពីការចុះបំពេញបេសកម្មលើកទី០២ របស់ក្រុមការងារចនាគារពិភព ដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងក្រុមការងារធនាគារពិភពលោក ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យមើលទីតាំងចាក់សំរាម២កន្លែង គឺទី១ នៅទីតាំងចាក់សំរាមទី២ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងទីតាំងទី២ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។ ការចុះពិនិត្យនេះ គឺក្រុមការងារធនាគាពិភពលោក ចង់ស្រង់ទន្និយជាក់ស្តែង សំដៅជួយរៀបចំទីលានសម្រាប់ចាក់សំរាម និងកាកសំណល់រឹងក្នុងខេត្តកណ្តាល ឱ្យបានសមស្រប និងឆាប់រហ័ស។
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/9-12.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/1-32.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/2-21-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/3-17-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/4-17-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/5-14.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/6-13.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/7-12.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/02/8-12.jpg)