រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យបង្អែកស្រុកលើកដែក និង សំណេះសំណាលជាមួយកម្មការិនី រោងចក្រកាត់ដេរ Sky line ក្នុងសួនឧស្សាហកម្ម សំរោងធំ ស្រុកកៀនស្វាយ

++++++++ ខេត្តកណ្តាល៖ ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា លោកជំទាវ ឡោក ខេង បានកោតសរសេីរ វាយតម្លៃខ្ពស់ ចំពោះមន្ទីរពេទ្យបង្អែកស្រុកលើកដែក ក៏ដូចជាបុគ្គលិកនៅមន្ទីរពេទ្យបង្អែកទាំងអស់ ដែលបានខិតខំ និងយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជម្ងឺដោយគ្មានការរេីសអេីសជាតិសាសន៍ ពោលគឺត្រូវទទួលព្យាបាលទាំងអស់រាល់ការមកទទួលសេវាព្យាបាលដោយយកចិត្តទុកដាក់មេីលថែទាំអ្នកជម្ងឺ ប្រកបដោយភាពទទួលខុសត្រូវ ។ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានកោតសរសើរបែបនេះក្នុងឱកាសដែលលោកជំទាវ បានដឹកនាំប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យបង្អែកស្រុកលើកដែក និងសំណេះសំណាលជាមួយកម្មការិនី រោងចក្រកាត់ដេរ Sky line ក្នុងសួនឧស្សាហកម្ម សំរោងធំ ស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៤ អមដំណេីរដោយឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល។ លោកជំទាវប្រធានប្រតិភូ បានបន្តលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់សូមយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្ដល់សេវាធ្វើអោយមន្ទីរពេទ្យមានរីកចំរើន ក្នុងការផ្ដល់ឱ្យបានល្អ ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ បន្ទាប់ពីសំណេះសំណាល់ជាមួយបុគ្គលិកសុខាភិបាលរួចមក លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា រួមនឹងប្រតិភូអមដំណេីរ បានអញ្ជេីញចុះពិនិត្យមេីល ដំណេីរការកាត់ដេររបស់រោងចក្រ Sky line នៅសួនឧស្សាហកម្មសំរោងធំ និងបានជួបសំណេះសំណាលពិភាក្សា ការងារជាមួយតំណាងរោងចក្រ និងបានពិនិត្យដំណេីរការនៃកាត់កាត់ដេរ សំណេះសំណាលជាមួយកម្មករ-កម្មការិនី រោងចក្រ។ ក្នុងជំនួបនេះដែរ លោកជំទាវ បានជម្រុញឱ្យរោងចក្រ ត្រូវមានកន្លែងសំរាប់កម្មករ-កម្មការិនីសំរាកពេលមានបញ្ហាសុខភាព ដេីម្បីបង្កភាពងាយស្រួលក្នុងការជួយសង្គ្រោះកម្មករ-កម្មការិនី ក្នុងករណីណាមួយ ដែលអាចកេីតមាននៅក្នុងរោងចក្រ ដេីម្បីធ្វេីការដឹកបញ្ជូនទៅសង្គ្រោះឱ្យបានទាន់ពេលវេលា ដើម្បីការពារកុំឱ្យកេីតមាននូវហានីភ័យការងារណាមួយ ប៉ះពាល់ដល់ដំណេីរការរោងចក្រ ៕

អត្ថបទទាក់ទង