រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ.ស.រអថ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ.ស.រអថ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយមានការចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកណ្តាល។ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ សារាចរណែនាំនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ ក្នុងការគ្រប់គ្រង និងអនុវត្តថវិកាឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ ដើម្បីផ្សារភ្ជាប់ និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលសម្រេចបានជាសារវ័ន្ត ។សារាចរណែនាំនេះជាឧបករណ៍ និងតម្រង់ទិសដៅការងារសម្រាប់ គ្រប់បណ្តាមន្ទីរ ត្រូវយកចិត្តទុកដាក់ ធ្វើការសិក្សាឱ្យបានស៊ីជម្រៅដើម្បីធានា ឲ្យការអនុវត្តថវិការដ្ឋបាលខ្លួន ស្របតាមនីតិវិធីច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយត្រូវរៀបចំឲ្យមានយន្តការសម្របសម្រួលលើកិច្ចការផ្ទៃក្នុង អំពីតួនាទីរបស់ការិយាល័យជំនាញពាក់ព័ន្ធ ដែលបានធ្វើសមាហរណកម្ម ព្រមទាំងដាក់ចេញនៅគោលការណ៍ណែនាំផ្ទៃក្នុងដើម្បីដោះស្រាយ បញ្ហាប្រឈមដែលកើតឡើងក្នុងប្រតិបត្តិការចំណូល-ចំណាយថវិកា។

អត្ថបទទាក់ទង