រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំឆ្លើយតបព័ត៌មាន និងប្រតិកម្មរហ័ស របស់រដ្ឋបាលខេត្តកណ្តាល ដើម្បីរួមគ្នាឆ្លើយតបជូនប្រជាពលរដ្ឋទាន់ពេលវេលា

+++++++ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំ ឆ្លើយតបព័ត៌មាន និងប្រតិកម្មរហ័ស របស់រដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល។ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ការបើកកិច្ចប្រជុំ ឆ្លើយតបព័ត៌មាន និងប្រតិកម្មរហ័ស របស់រដ្ឋបាលខេត្តកណ្តាល គឺដើម្បីប្រមូលផ្តុំព័ត៌មាន និងជំរុញដល់មន្ទីរអង្គភាពដែលជាម្ចាស់ករណី ចូលរួមឆ្លើយបំភ្លឺឲ្យបានទាន់ពេលវេលា និងមានទំនូលខុសត្រូវចំពោះបញ្ហានានា ដែលបានកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តមបានបន្ថែមថា៖មន្ទីរអង្គភាព និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ក្រោមឱវាទខេត្ត នឹងត្រូវដាក់បញ្ចូលជាសមាជិកក្រុមកាងារនេះ ក្រោមការគ្រប់គ្រងដឹកនាំសម្របសម្រួល ដោយអភិបាលរងខេត្តម្នាក់ ដែលទទួលបន្ទុកការងារព័ត៌មានប្រចាំខេត្ត។តាមរយៈយន្តការនេះរាល់ព័ត៌មានទាំងឡាយ ដែលបានលើកឡើងនឹងត្រូវបានឆ្លើយតបប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាព រដ្ឋបាល ក្រុង-ស្រុកដែលជាម្ចាស់ករណីនីមួយៗ។ ឯកឧត្តមបន្តថា៖ការបង្កើតក្រុមនេះ គឺដើម្បីតាមដាន និងរាយការណ៍រាល់ព័ត៌មានមិនពិត ព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយរបស់ជនអគតិមួយចំនួន និងប្រមូលព័ត៌មានជាក់លាក់ ងាយគ្រប់គ្រង និងងាយស្រួលសមត្ថកិច្ចមូលដ្ឋានក្នុងការបន្សាប បង្ក្រាប និងចាត់វិធានការរដ្ឋបាលបានទាន់ពេលវេលា ក្នុងន័យនេះ គឺដើម្បីអោយសាធារណជនទទួលបាននូវព័ត៌មានពិត ឆ្លើយតបបានរហ័ស។ ឯកឧត្តម បានជម្រុញអោយមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត បង្កើតជាក្រុមតេលេក្រាម ដើម្បីប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយ ងាយស្រួលក្នុងការឆ្លើយតប ៕

អត្ថបទទាក់ទង