ខេត្តកណ្តាល៖រសៀលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ ០៧ មករា ២០២៤) កិច្ចប្រជុំនេះមានការចូលរួមពី កងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ក្នុងកិច្ចប្រជុំនេះឯកឧត្តមក៏បានធ្វើការណែនាំដល់រដ្ឋបាលក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយនៅតាមដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រក្រុង និងធ្វើការផ្សព្វផ្សាយការបញ្ជៀសចររាចរណ៍ដល់ប្រជាពលរដ្ឋអោយបានជ្រាបដើម្បីបង្ការការកកស្ទះចររាចរណ៍៕
![](https://asset.cambodia.gov.kh/provincial/sites/29/2024/01/2-31-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/01/1-47-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/01/6-18-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/01/7-17-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/01/8-17-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/01/3-21-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/01/4-17-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/01/5-22-1024x683.jpg)