រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូទីក្រុងឈុនចុន-ស៊ី ខេត្តកាងវ៉ុន-ដូ នៃប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយ លោក យុក ឌុងហាន អភិបាលក្រុងឈុនចុន-ស៊ី បានអញ្ចើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រតិភូទីក្រុងឈុនចុន-ស៊ី ខេត្តកាងវ៉ុន-ដូ នៃប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយ លោក យុក ឌុងហាន អភិបាលក្រុងឈុនចុន-ស៊ី បានអញ្ចើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។សូមបញ្ហាក់ថា ក្នុងការជួបពិភាក្សានេះ គឺប្រតិភូក្រុងឈុនចុន-ស៊ី ខេត្តកាងវ៉ុន-ដូ មានគោលបំណងចង់ចងសម្ព័ន្ធមេត្រីភាព ជាមួយខេត្តកណ្ដាល និងមានបំណងវិនិយោគផ្នែកកសិកម ក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម ឌឹម ប៉ូរ៉ា បានគាំទ្រលើសំណើរបស់ប្រតិភូ និងថ្លែងអំណគុណយ៉ាងជ្រោលជ្រៅ ដល់ប្រតិភូកូរ៉េ ដែលចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកណ្ដាល។

អត្ថបទទាក់ទង