រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាល។អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាល។អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល ក្នុងគោលបំណងដើម្បី៖ ១-ផ្សព្វផ្សាយពីរបាយការណ៍លទ្ធផលការងារសម្រេចបាននាឆ្នាំ២០២៣ និងទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត កណ្តាល២-ស្វែងយល់ពីចំណុចវិជ្ជមាន បញ្ហាប្រឈម និងអនុសាសន៍លើកិច្ចការផ្តល់សេវាសាធារណៈ និង កិច្ចអភិវឌ្ឍន៍មូលដ្ឋាន របស់រដ្ឋបាលខេត្តកណ្តាល៣-ផ្លាស់ប្តូរមេរៀនបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក៤-ប្រមូលធាតុចូលសម្រាប់រៀបចំបទអន្តរាគមន៍ សម្រាប់បញ្ចូលក្នុងឯកសារពាក់ព័ន្ធ ជាធាតុចូលសម្រាប់អង្គសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។៥-ផ្សព្វផ្សាយគោលការណ៍សំខាន់ៗ ដែលក្រសួង មហាផ្ទៃបានសម្រេចក្នុងសន្និបាតប្រចាំឆ្នាំ។៦-ផ្សព្វផ្សាយ ណែនាំ ទិសដៅការងារដែលត្រូវអនុវត្តបន្ត ក្នុងគោលដៅរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍមូលដ្ឋានខេត្ត និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងមាន ប្រសិទ្ធភាពថែមមួយកម្រិតទៀត៕

អត្ថបទទាក់ទង