រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត បណ្តាទីចាត់ការ នៃរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។អង្គប្រជុំទាំងមូលបានធ្វើការពិភាក្សាគ្នាទៅលើការរៀបចំខ្លឹមសារ និងស្លាយរបាយការណ៍សង្ខេប ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាល ។

អត្ថបទទាក់ទង