រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សារលិខិតគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

សារលិខិតគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្សចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ យើងខ្ញុំទាំងអស់គ្នាជាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាក្រុង-ស្រុក ទាំង១៣ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជន កាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល សូមគោរពអនុញ្ញាតសំដែងនូវអំណរសាទរ និងការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីជាតិ ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះដូចជា ទុរគតជន ជនចាស់ជរាឥតទីពឹង កុមារកំព្រា ជនពិការ ស្រ្តីមានផ្ទៃពោះ និងអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍-អ្នក ជំងឺអេដស៍ដោយគ្មានការរើសអើង។យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថទាំងទ្វេប្រណម្យបួងសួងដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទាំងមូលជួយប្រសិទ្ធពរជ័យជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឧត្តមភរិយា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង