ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រីនាយក-នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធផងដែរ។ សូមបញ្ចាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែធ្នូ ខាងមុខនេះ។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/2-20-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/1-31-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/9-7.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/3-17-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/4-17-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/5-14-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/6-14-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/7-11-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/8-11.jpg)