ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របស់ទីស្តីការគណរដ្ឋមន្រ្តី តាមប្រព័ន្ធអនឡាញ (zoom) ក្រោមអធិបតិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សា និងឆ្លង របៀបវារៈ ដូចខាងក្រោម៖ទី១៖ របាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្ត វិធានការគន្លឹះ ក្នុងវិស័យអប់រំ។ ទី២៖ របាយការណ៍ ស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការអនុវត្ត វិធានការគន្លឹះ ក្នុងវិស័យ សុខាភិបាល។ទី៣៖ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ ២០២៤- ២០២៨។ទី៤៖ បញ្ហាផ្សេងៗ។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/2-9.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/1-10.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/7-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/8-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/9.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/3-8-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/4-8-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/12/5-5-1024x683.jpg)