រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងទតការប្រណាំងទូកង នៅមុខព្រះបរមរាជវាំង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងទតការប្រណាំងទូកង នៅមុខព្រះបរមរាជវាំង -----------នៅល្ងាច ថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការប្រណាំងទូក ង បណ្តែតប្រទីប និងការអុចកាំជ្រួច នៅមុខព្រះបរមរាជវាំងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ។ព្រះរាជពិធីនេះ ក៏មានការយាង អញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕

This image has an empty alt attribute; its file name is 6-76-1024x683.jpg

អត្ថបទទាក់ទង