រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ភ្ញៀវទេសចរអន្តរជាតិសម្ដែងក្ដីសប្បាយរីករាយ ក្នុងការមកទស្សនាការប្រណាំងទូក

ភ្ញៀវទេសចរអន្តរជាតិសម្ដែងក្ដីសប្បាយរីករាយ ក្នុងការមកទស្សនាការប្រណាំងទូក សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ------​ ភ្នំពេញ៖ ភ្ញៀវទេសចរអន្តរជាតិ​ សម្ដែងក្ដីសប្បាយរីករាយ​ ក្នុងព្រះរាជពិធី​ បុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ក្រោយពីខកខាន អស់រយៈពេល៣ឆ្នាំ​ កន្លងមក ខណៈពួកគេ​ បានមកទស្សនា​ ការប្រណាំងទូកផ្ទាល់ នៅខាងមុខព្រះបរមរាជវាំង។ព្រះរាជពិធី​នេះ​ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុង​ បរិយាកាសសប្បាយរីករាយ​ ក្រោមម្លប់នៃសុខសន្តិភាព ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងភ្ញៀវទេសអន្តរជាតិ អាចចូលរួម​ ព្រះរាជពិធីបុណ្យនេះ​ បានយ៉ាងសប្បាយរីករាយ។​ គួរបញ្ជាក់ថា៖​ គិតពីម៉ោង១០ព្រឹក​ ដល់ម៉ោង១​ ជាង​ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃដំបូង​ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ មានភ្ញៀវទេសចរអន្តរជាតិ​ ជាង១ពាន់នាក់ហើយ ដែលបានមកអង្គុយក្នុងពន្លាទេសចរណ៍ ស្ថិតនៅ​ មុខព្រះបរមរាជវាំង ដើម្បីទស្សនា់ការប្រណាំងទូក៕

This image has an empty alt attribute; its file name is 6-73.jpg

អត្ថបទទាក់ទង