រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីចំណុះទូក ដែលត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅ ចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់គណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករ កីឡាការិនី ទាំងអស់ ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ នូវចំណុចសំខាន់ៗដូចជា៖១.ត្រូវគោរពឱ្យបានដាច់ខាតនូវបទបញ្ជា និងលក្ខន្តិកៈនៃការប្រកួត ដែលកំណត់ដោយគណៈកម្មការរៀបចំពិធី។២.ត្រូវគោរព និងស្តាប់តាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងទូក។៣.ត្រូវរក្សាសេចក្តីថ្លៃថ្នូរ កិត្តិយស សម្រាប់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ ដោយមិនប្រព្រឹត្តិជាដាច់ខាតអំពើណាដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ សង្គម និងកម្មវិធីទាំងមូល។៤.ត្រូវចូលរួមបង្ហាញនូវសារ សាមគ្គីភាព មិត្តភាពនៃកីឡា ដែលបាននាំមកនូវកិត្តិយសជូនខ្លួនឯងផ្ទាល់ សហគមន៍ និងជាកិត្តិយសរបស់អង្គភាពទាំងមូល។៥.ត្រូវចូលរួមថែរក្សា សំអាត អនាម័យ បរិស្ថាន កន្លែងដែលបានស្នាក់នៅ។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/1-130-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/2-92-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/3-74.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/4-71.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/5-72.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/6-69.jpg)