រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី មន្ត្រីរាជការ និងពុទ្ធបរិស័ទ ដង្ហែរអង្គកឋិនទាន ទៅកាន់វត្តវិហារសួគ៌

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី មន្ត្រីរាជការ និងពុទ្ធបរិស័ទ ដង្ហែរអង្គកឋិនទាន ទៅកាន់វត្តវិហារសួគ៌ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ អង្គកឋិនទានសាមគ្គីមួយ ដែលផ្តួចផ្តើមឡើងដោយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីរាជការ និងលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំង អាជ្ញាធរស្រុកល្វាឯម ដើម្បីដង្ហែយកត្រៃចីវរវេប្រគេនចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តវិហារសួគ៌ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត បានបច្ច័យចំនួន ១៨១លាន ៣៧ម៉ឺន ៤ពាន់ ៥រយរៀល ។ សូមជម្រាបថា បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុង ព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើ នៅពេលណា ក៏បានតាមចិត្តចង់ នោះឡើយ គឺមានរយៈកាល ទទួលកឋិនទានក្ដី និងរយៈកាល កឋិនទានក្ដី អាចធ្វើបាន តែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។

អត្ថបទទាក់ទង