ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកអភិបាលស្រុកលើកដែក ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដង្ហែរអង្គកឋិនទាន ទៅកាន់វត្តគីរីរតនារាម (ហៅវត្តកំពង់ភ្នំ) ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។សូមជម្រាបថា រដ្ឋបាលខេត្តកណ្ដាលបានចូលបច្ច័យក្នុងបុណ្យកឋិននេះចំនួន ៤០លានរៀល ព្រមទាំងបច្ច័យបានមកពីសប្បុរសជនពុទ្ធបរិស័ទសរុបប្រមាណជាង បីរយមួយលាន និងហាសិបម៉ឺនរៀល។ បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុង ព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើ នៅពេលណា ក៏បានតាមចិត្តចង់ នោះឡើយ គឺមានរយៈកាល ទទួលកឋិនទានក្ដី និងរយៈកាល កឋិនទានក្ដី អាចធ្វើបាន តែក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/403796612_658373426471003_1660886380304651015_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/403869531_658373509804328_7270394416686759503_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/402510866_658373139804365_3031306154655147241_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/402559805_658373246471021_4490353411539104379_n.jpg)