រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើទី៥៤ អាណត្តិទី៣

+++++++++ខេត្តកណ្តាល៖ ក្រុមប្រឹក្សាខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៤ អាណត្តិទី៣ នៅសាលាខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុំដោយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន បានណែនាំ ដល់មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ច ត្រូវរំលេចនូវរាល់ស្នាដៃ ការងារដែលខ្លួនដែលបានបំពេញ ចូលទៅក្នុងរបាយការណ៍ដែលបញ្ចូនមករដ្ឋបាលខេត្ត ឱ្យបានត្រឹមត្រូវច្បាស់លាស់ ក្នុងករណីដែល លទ្ធផលការងាររបស់ខ្លួនមានការធ្លាក់ចុះ ឬជួបបញ្ហាប្រឈមណាមួយ ត្រូវលើកឡើង ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីរួមគ្នាពិភាក្សាគ្នាដោះស្រាយ និងផ្តល់យោបល់ ធ្វើយ៉ាងណាជួយជំរុញឱ្យការងារស្នូលតាមបណ្ដាមន្ទីរ-អង្គភាពក្នុងខេត្តកាន់តែល្អប្រសើឡើងថែមទៀត។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ក្រោយពីការបង្កើតនូវរាជរដ្ឋាភិបាល នីតិកាលទី៧ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅតែជាអាតិភាព ក្នុងការបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឹះនានា នៃអភិបាលកិច្ចល្អ រួមមានគណនេយ្យភាព នីតិរដ្ឋ តម្លាភាព អាចឆ្លើយតបបានចំពោះបញ្ហាប្រឈមនានានៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជម្រុញ ដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានកើតឡើង ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងាររបស់ខ្លួន ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ចាក់ថា តាមរយៈកិច្ចប្រជុំនេះ គឺពិតជាបានទទួលនូវមតិយោបល់ល្អៗ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកា លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបង្ហាញឱ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល គឺប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផលល្អ តាមរបៀបវារៈដែលបានគ្រៀងទុក។សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា សរុបមានចំនួន ៩របៀបវារៈ។

អត្ថបទទាក់ទង