រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ង្គ”កឋិនទានមហាសាមគ្គី” ដើម្បីដង្ហែរ វេរប្រគេនចំពោះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តបទុមឈូករ័ត្ន ហៅវត្តក្រាំងតារ័ត្ន

អង្គ"កឋិនទានមហាសាមគ្គី" ដើម្បីដង្ហែរ វេរប្រគេនចំពោះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តបទុមឈូករ័ត្ន ហៅវត្តក្រាំងតារ័ត្ន ស្ថិតក្នុងឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង លោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី មន្រ្តីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តវត្តបទុមឈូករ័ត្ន បានអញ្ជេីញចូលរួមក្នុងពិធីបុណ្យដង្ហែរអង្គ"កឋិនទានមហាសាមគ្គី" ដេីម្បីដង្ហែវេរប្រគេនចំពោះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តបទុមឈូករ័ត្ន ហៅវត្តក្រាំងតារ័ត្ន ស្ថិតក្នុងឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឯកឧត្ដម ក៏បានជូនពរ កុសលផលបុណ្យដែលកើតចេញពីបុណ្យកឋិនទាន នាឱកាសពេលនេះ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង