រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី មន្ត្រីរាជការ អាចារ្យ គណ:កម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទាន វត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ «បុណ្យដែលទាយកទាយិកាធ្វើដោយនាំចីវរទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់រយៈវេលា៣ខែ ក្នុងអាវាសវត្តណាមួយហើយដើម្បីឲ្យលោកក្រាលគ្រងនោះហៅថាបុណ្យកឋិន ឬកឋិនទានចីវរ។ ទាយកទាយិកា អ្នកធ្វើកឋិនក៏ត្រូវទទួលបានអានិសង្សដ៏ច្រើនលើសលប់ ក្រៃលែងលើសបុណ្យនានាទាំងអស់លើកលែងតែបុណ្យធម្មទាន ហើយរមែងបានសុខចម្រើនទាំងក្នុងលោកនេះបន្តដល់បរលោក»៕
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/399644584_654299300211749_7460237110382625237_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/399647281_654299396878406_5815893518597083668_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/401647065_654298840211795_4934312587863066970_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/11/401080637_654299006878445_5442991591993683038_n.jpg)