រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីអបអរសាទរខួប១ឆាំ្ន

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល ព្រមទាំងលោកកនាយករដ្ឋបាលសាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកអង្គស្នួល និងប្រជាពលរដ្ឋស្រុកអង្គស្នួល បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប១ឆាំ្ន នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

អត្ថបទទាក់ទង