រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យកឋិនទានសាមគ្គី

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងសហការី មន្ត្រីរាជការ អាចារ្យ គណ:កម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រែកឬស្សី បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដើមប្រារព្វពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ទៅកាន់វត្តព្រែកឬស្សី សង្កាត់ព្រែកឬស្សីក្រុងតាខ្មៅ ខេត្តកណ្ដាល។ ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វារទសមាស ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត កត់ត្រាថា​ ពុទ្ធបរិសទ័នាំគ្នាធ្វើបុណ្យ កឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនា ស្តីពីកឋិនទាន ថាជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ អាស្រ័យហេតុនេះ ទើបមានការសំគាល់ថា បើវត្តណាដែលដល់រដូវកាលកឋិនហើយ គ្មាននរណាហែអង្គកឋិនចូលទេ គឺជាវត្តមិនស្មើមុខនឹងវត្តដែលមិនបានទទួលអង្គកឋិនទាន។ តាមពុទ្ធ​បញ្ញត្តិ ភិក្ខុសង្ឃ ដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំ ព្រះវស្សាអស់វរៈបីខែដោយបរិបូណ៌ ពុំមានដាច់កិច្ចចូលវស្សា ព្រោះកន្លងវិន័យ​ដោយប្រការណាមួយឡើយ។ រីឯវត្តដែលពុំមានភិក្ខុសង្ឃគង់ចាំព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសទ័បានដែរ៕

អត្ថបទទាក់ទង