រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កុំភ្លេចណាបងប្អូន ! នៅពេលរាត្រីសម្រាប់កម្មវិធីប្រណាំងទូកក្រុងតាខ្មៅ

កុំភ្លេចណាបងប្អូន ! នៅពេលរាត្រីសម្រាប់កម្មវិធីប្រណាំងទូកក្រុងតាខ្មៅនៅថ្ងៃនេះនឹងមានការបាញ់កាំជ្រួចដើម្បីអបអរចំនួនប្រមាណ ៥០០គ្រាប់ សូមបញ្ជាក់ថាក្នុងរយៈពេល០១ថ្ងៃនៃកម្មវិធីប្រណាំងទូកនេះ រដ្ឋបាលខេត្តកណ្តាលដែលមានឯកឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលខេត្ត ក្រៅពីបានរៀបចំកម្មវិធីកំសាន្តសប្បាយអមជាមួយការប្រណាំងទូកប្រពៃណី និងស្ដង់ពិព័ណ៌លក់ផលិតផលនានា ការប្រគុំតន្ត្រីសម័យ បុរាណ និងក៏មានបាញ់កាំជ្រួចចំនួនប្រមាណ ៥០០គ្រាប់ផងដែរ ដើម្បីអបអរ និងញ៉ាំងកម្មវិធីអោយកាន់តែសប្បាយនៅពេលបញ្ចប់ការប្រកួត និងប្រគល់រង្វាន់ជ័យលាភី ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។

អត្ថបទទាក់ទង