ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង ១,០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ជូនប្រជាពលរដ្ឋរស់នៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល»។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានឱ្យថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំភ្នំបាត ស្រុកពញាឮ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/395461510_645377961103883_3527573119158977989_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/395111393_645405494434463_2618444084782128370_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/395506188_645379377770408_8743019890971393564_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/395467881_645379351103744_5301221633382754731_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/395549183_645378194437193_4590760221708673885_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/395558035_645378437770502_7052498802693777516_n-1024x682.jpg)