ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការបណ្តាញអគ្គិសនី នៃគណៈកម្មការ រៀបចំពិធីអុំទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល កិច្ចប្រជុំនេះដែរមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងតាខ្មៅ លោក លោកស្រីនាយករងរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។អនុគណៈកម្មការនេះមានភារកិច្ចរៀបចំកែលម្អឡើងវិញបណ្ដាញអគ្គីសនីតាមសួនច្បារមាត់ទន្លេ និងសួនច្បារដងស្ទឹងព្រែកត្នោត តាមដងផ្លូវសំខាន់ៗ និងនៅតាមស្ពានត្រូវតុបតែងលម្អរអំពូលភ្លើងអោយបានស្អាត ដើម្បីបម្រើក្នុងពិធីប្រណាំងទូក នាពេលខាងមុខអោយទទួលបានលទ្ធផលល្អប្រសើរ និងពិនិត្យបណ្តាញអគ្គិសនី និងអំពូលភ្លើងសាធារណៈនានា ឱ្យដំណើរការល្អ ត្រូវរៀបចំដាក់ភ្លើងនៅតាមទីតាំងបង្គន់អនាម័យនឹងអោយបានរៀបរយ ក្រុមការងារត្រូវខិតខំបំពេញការងាររបស់ខ្លួនបន្ថែមទៀតដើម្បីអោយកិច្ចការរបស់យើងទទួលបានជោគជ័យ។សូមជម្រាបថា៖ពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសប្បាយអោយបានច្រើនកុះករ៕
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/395153964_644291037879242_5979061079892254054_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/395200199_644291127879233_3407592842940999386_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/395190288_644291407879205_165792505963289786_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/395260248_644291214545891_3893744370987292587_n-1024x683.jpg)