រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្ដាល បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ

+++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ព្រមទាំងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ចុះមកពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅទំនប់ ៧មករា និងប្រឡាយ៩៦។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ដើម្បីត្រៀមបង្ការគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខ ពីព្រោះកិច្ចការនេះគឺជាកិច្ចការសំខាន់ណាស់ បើសិនជាយើងមិនបានគិតគូរត្រៀមបង្ការទុកជាមុនទេ នោះយើងនឹងជួបបញ្ហា និងផលលំបាកជាច្រើននៅក្នុងមូលដ្ឋានយើង ដូច្នេះក្នុងនាមជាអាជ្ញាធរធ្វើត្រូវមានផែនការច្បាស់លាស់ ត្រូវក្តាប់ឲ្យបាន ធ្វើឲ្យបាន និងទាន់ពេលវេលា។ឯកឧត្តមបានមានប្រសាសន៍ថា បញ្ហាសំខាន់ដែលអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះគ្រោះទឹកជំនន់ គឺការរៀបចំទីទួលសុវត្ថិភាព សម្រាប់ដាក់ប្រជាពលរដ្ឋដែលរងគ្រោះ កន្លែងស្នាក់នៅបណ្ដោះអាស្នន និងទទាំងសម្រាប់ដាក់សត្វពាហនៈ ត្រូវមានទឹកស្អាតសម្រាប់ការប្រើប្រាស់ ត្រូវត្រៀមគ្រូពេទ្យសម្រាប់ជួយពួកគាត់ ពេលមានបញ្ហាសុខភាព ហើយបញ្ហាចំបងមួយទៀតគឺត្រូវត្រៀមជួយសង្គ្រោះជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗផងដែរ។ឯកឧត្តមធ្វើការក្រើនរំលឹក និងជំរុញដល់អាជ្ញាធរគ្រប់ស្រុក-ក្រុង ត្រូវពន្លឿនក្នុងការផ្ដល់នូវទិន្នន័យ បញ្ហាប្រឈម និងរាយការណ៍ជាប្រចាំអំពីស្ថានភាពទឹកជំនន់មករដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។ឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តមានការប្រុងប្រយ័ត្នខ្ពស់អំពីសុវត្តិភាពគ្រួសារ ជាពិសេសក្មេងតូចៗ ត្រូវត្រៀមលក្ខណៈទុកមុន ចំពោះបញ្ហាជំនន់ទឹកភ្លៀង និងសូមយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

អត្ថបទទាក់ទង