ខេត្តកណ្ដាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះបានបន្តដឹកនាំ មន្ទីរជំនាញ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យករណីជំនន់ទឹកភ្លៀង នៅប្រឡាយ៩៤ ប្រឡាយ៩៦ ស្ថានីយបូមទឹកចាប់យំ ស្ថានីយបូមទឹកក្របៅ និងស្ថានីយបូមទឹករំដោះពីទីលានវាយកូនហ្គោល ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ។ សូមជម្រាបថា បច្ចុប្បន្ននេះ ក្រុមការងារកំពុងបន្តបូមទឹកនៅតាមស្ថានីយបូមទឹកទាំង ៣ទីតាំង ១. ស្ថានីយបូមទឹក ទីលានវាយកូនហ្គោល ( សម្តេចតេជោ ហ៊ុន សែន) ២.ស្ថានីយបូមទឹកក្របៅ ៣.ស្ថានីយបូមទឹក ចាបយំ( ទ្វាទឹក៣) ដើម្បីរំដោះទឹកភ្លៀងជន់លិចក្នុងក្រុងតាខ្មៅ និងទីលានវាយកូនហ្គោល( សម្តេចតេជោ ហ៊ុន សែន) ។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/1-72.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/2-49-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/3-50-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/4-45-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/5-42-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/6-39-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/7-31-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/8-28-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/9-20-1024x682.jpg)