រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធសពឧត្ដមសេនីយ៍ឯក ប៊ុន ថន មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលតំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្ដាល គោរពវិញ្ញាណក្ខន្ធសពឧត្ដមសេនីយ៍ឯក ប៊ុន ថន មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស នៅគេហដ្ឋាននៃសព ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៥:៤៥នាទីព្រឹក ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយជម្ងឺគ្រុនចាញ់។ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលក៏បានឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧត្ដមសេនីយ៍ឯក ប៊ុន ថន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង