ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា និងក្រុមគ្រួសារ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី១៤សូត្រធម៌ចម្រើនព្រះបរិត្ត និងសំដែងធម៌ទេសនា ក្នុងវត្តព្រះវិហារសួគ៌ ស្ថិតឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ «សូមឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនទៅញាតិការក្នុងសង្សារវដ្ដទាំងអស់ សូមទទួលនូវចំណែកផលបុណ្យស្មេីរៗគ្នា និងសូមជួបប្រទះនូវពុទ្ធពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លៀតឡេីយ»៕
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/1-58-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/2-38.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/3-39.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/4-34.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/6-31.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/5-33.jpg)