ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការបណ្តាញអគ្គិសនី នៃគណៈកម្មការ រៀបចំពិធីអុំទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល។អនុគណៈកម្មការបណ្តាញអគ្គិសនីមានភារកិច្ច៖-រៀបចំកែលម្អឡើងវិញបណ្ដាញអគ្គីសនីតាមសួនច្បារទន្លេបាសាក់ និងសួនច្បារដងស្ទឹងព្រែកត្នោត ដើម្បីបម្រើក្នុងពិធីប្រណាំងទូក - ពិនិត្យបណ្តាញអគ្គិសនី និងអំពូលភ្លើងសាធារណៈនានា ឱ្យដំណើរការល្អ- ទំនាក់ទំនងជាមួយអគ្គីសនីកម្ពុជា ដើម្បីធានាចរន្តអគ្គីសនីក្នុងកម្មវិធីឱ្យប្រព្រឹត្តទៅបាន- ត្រៀមម៉ាស៊ីនភ្លើងធំ ១គ្រឿង សម្រាប់ប្រើប្រាស់ករណីដាច់ចរន្តអគ្គិសនី ។
![This image has an empty alt attribute; its file name is 1-42-1024x683.jpg](https://asset.cambodia.gov.kh/provincial/sites/29/2023/10/1-42-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/7-21.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/8-18.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/2-28-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/3-29.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/4-24.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/5-25.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/6-23.jpg)