រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

«សារលិខិតរំលែកមរណទុក្ខ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនគ្រួសារយុវជន ចាន់ ឧត្តម ដែលបានទទួលមរណភាពដោយសារការប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស នៅប្រទេសអ៉ីស្រាអែល»

«សារលិខិតរំលែកមរណទុក្ខ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនគ្រួសារយុវជន ចាន់ ឧត្តម ដែលបានទទួលមរណភាពដោយសារការប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស នៅប្រទេសអ៉ីស្រាអែល»។“យុវជន ចាន់ ឧត្តម មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយតាមេឃ ឃុំកោះធំ “ខ” ស្រុកកោះធំ ខេត្តកណ្តាល។ លោកបានទទួលអាហារូបករណ៍រយ:ពេល ១ឆ្នាំនៅប្រទេសអ៉ីស្រាអែល និងបានចេញដំណើរទៅសិក្សានៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣”។សូមបញ្ជាក់ផងដែរ​ ដេីម្បីជួយរំលែកបន្ទុកមួយចំណែក​ និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិត​ចំពោះក្រុមគ្រួសារនៃសព​ សម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចទទួលបន្ទុកលេីការនាំសពមាតុភូមិនិវត្ត​ន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព​ ដោយរ៉ាប់រងការចំណាយទាំងអស់។

អត្ថបទទាក់ទង